Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, September 8, 2014

Microsoft Office 2010 ជាកញ្ចប់ភាសាខ្មែរ



ដើម្បីប្ដូរ Interface របស់កម្មវិធី Microsoft Office 2010 មកជាភាសាខ្មែរ សូមអនុវត្តន៍តាមជំហានខាងក្រោម ៖
១. ទាញយកកម្មវិធីនេះ 
     រួចធ្វើការដំឡើង



២. បន្ទាប់ពីដំឡើងរួច សូមបើកកម្មវិធី Microsoft Office 2010 ណាមួយ ដូចជា Word 2010 ហើយចូលទៅ File => Options => Language 


៣. នៅក្នុងប្រអប់ Choose Editing Language ចុចលើ Khmer ហើយចុច Set as Default បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយ សូមចុច Yes បន្ទាប់មកក្នុងកន្លែងផ្សេងទៀត សូមអនុវត្តដូចគ្នា រួចចុចលើ OK ហើយ OK។ ពេលនេះសូមចាប់ផ្ដើមកម្មវិធីឡើងវិញ យើងនឹងទទួលបាន Microsoft Office 2010 ជាភាសាខ្មែរ



Microsoft Office Language Interface Pack 2010 ខ្មែរ User Interface បានបកប្រែសម្រាប់កម្មវិធី Microsoft Office 2010 មួយចំនួនដូចខាងក្រោម ៖
- Microsoft Word 2010
- Microsoft Excel 2010
- Microsoft PowerPoint 2010
- Microsoft Outlook 2010
- Microsoft OneNote 2010

No comments:

Post a Comment